សឹង្ហាស្តេឌៀម
ស្រាបៀរសឹង្ហឹាដែលជាស្រាបៀរមានគុណភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោកបានរៀបចំព្រឹត្តិការណ៍ Singha Stadium ដ៏ធំអស្ចារ្យនៅឯមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពី រាត្រីថ្ងៃសៅរ៍ទី ២៦ ខែតុលា កន្លងទៅនេះ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាពិសេសយុវវ័យកម្ពុជា។
 
ព្រឹត្តិការណ៍ Singha Stadium ដ៏អស្ចារ្យនេះមានកម្មវិធីសប្បាយៗជាច្រើនដើម្បីផ្តល់ភាពសប្បាយ រីករាយ និងថ្លែងអំណរគុណដល់អតិថិជនស្រាបៀរ សឹង្ហា ដែលតែងតែគាំទ្រ និងនិយមពិសាស្រាបៀរ លំដាប់ថ្នាក់ ពិភពលោកនេះ ក្នុងនោះមានដូចជាការប្រគំតន្ត្រីដែលចូលរួមសំដែងដោយតារាចម្រៀងល្បីៗ នៅកម្ពុជាដូចជាលោក ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងស្រស់សង្ហា នីកូ រួមជាមួយ តារាជាច្រើនរូបទៀត ព្រមទាំងក្រុមរាំញាក់កន្ទ្រាក់អារម្មណ៍មកពីប្រទេសថៃ ហើយអ្វីកាន់តែពិសេស ជាងនេះទៅទៀតគឺជាការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក English Premier League លើអេក្រង់ខ្នាតយក្ស ត្រជាក់ភ្នែករវាងក្រុម Manchester United និង Stoke City នៅលើទឹកដី ប្រទេសអង់គ្លេស ដែលធ្វើឱ្យអ្នកចូលរួមតាមដានទស្សនាយ៉ាងជក់ចិត្ត ជាមួយនឹងឹការក្រេបរសជាតិ ដ៏ស្រាលស្រទន់ឆ្ងាញ់ពិសារបស់ ស្រាបៀរ សឹង្ហឹា ជាមួយបងប្អូន មិត្តភក្តិក្នុងបរិយាកាសរីករាយ រាក់ទាក់ ស្និទ្ធស្នាល។
 
នៅក្នុងពិធីនោះផងដែរ អតិថិជនស្រាបៀរ Singha ក៏បានរីករាយក្នុងការលេងហ្គេមកំសាន្ត និងឈ្នះរង្វាន់ ការលក់បញ្ចុះតម្លៃ និងផ្តល់សំណាងដល់អតិថិជនអាចឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងផងដែរ។

ព័ត៏មាន​ & ព្រឹត្តិការណ៏

30-May-2015
អបអរសាទរដល់អ្នកឈ្នះរង្វាន់ពីស្រាបៀរលីអូ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៤។ នៅមាន Honda Dream 2014 iPad mini iPhone 5s បណ្តោងមាស លុយ និង រង្វាន់យ៉ាងច្រើនសន្ឋឹកសន្ឋាប់ទៀត កំពុងរងចាំអ្នក

30-May-2015
ស្រាបៀរសឹង្ហឹាដែលជាស្រាបៀរមានគុណភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោកបានរៀបចំព្រឹត្តិការណ៍ Singha Stadium

30-May-2015
កម្មវិធីប្រគល់រង្វាន់ដល់កីឡាករដែលឈ្នះការប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែរ